តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ David C. Egner

ការចែករំលែក

ជាច្រើនឆ្នាំមកហើយ ពេលមិត្តភ័ក្រវ័យក្មេងម្នាក់ចង់ខ្ចីរថយន្តរបស់យើង ដំបូងឡើយ ខ្ញុំនិងភរិយារបស់ខ្ញុំមានការស្ទាក់ស្ទើរមិនចង់ឲ្យឡើយ។ រថយន្តនោះជារបស់យើង ហើយយើងត្រូវការប្រើប្រាស់វារាល់ថ្ងៃ។ ប៉ុន្តែ មិនយូរប៉ុន្មាន ព្រះបានបណ្តាលចិត្តយើង ឲ្យចែ​ករំលែក​​ឡាន​នោះ​ ឲ្យ​គាត់ប្រើ​ប្រាស់ដែរ​ ព្រោះទ្រ​ង់​ចង់​ឲ្យយើ​ងយ​កអាសា​រ​អ្នកដទៃ។ ដូច្នេះ យើង​ក៏ប្រ​គ​ល់​សោរ​ឡាន​ឲ្យទៅ​​គា​ត់ ហើយគាត់​ក៏​បាន​បើ​កឡា​ននោះ​ ទៅព្រះ​វិហា​រ​នៅ​ចម្ងាយប្រហែល​៥០​គីឡូម៉ែ​ត្រ ទៅ​ធ្វើក​ម្ម​វិ​ធីជួ​ប​ជុំ​យុវ​ជន។​​​ ពេលនោះ ព្រះអម្ចា​ស់​ក៏បា​​នប្រើកម្ម​វិ​ធីនោះ​ ដើម្បី​នាំ​ក្មេង​ជំទង់ទាំងឡា​យ ​ឲ្យ​ចូ​លម​ក​រ​ក​ទ្រង់។

ព្រះយេស៊ូ​វបា​ន​ប​ង្គា​ប់សិ​ស្ស​ទ្រ​ង់ ឲ្យទៅយ​ក​សត្វ​លាពីបុរ​សម្នា​ក់​ គឺ​​ដូច​ដែល​ព្រះ​រា​ជ​បុត្រា​នៃ​ព្រះបា​នបង្គាប់​​​សិស្ស​ទ្រង់ថា “ចូរ​ស្រាយដឹកនាំ​​វាម​ក(ម៉ាកុស ១១:២) បើ​សិនមានគេសួរ ត្រូវ​ប្រា​ប់​គេថា​ “ព្រះអម្ចាស់ត្រូវការវា” រួចហើយគេអ​នុញ្ញា​ត​ឲ្យពួ​ក​សិ​ស្សដឹ​ក​សត្វ​​លានោះមក។ បន្ទាប់ម​ក ព្រះ​គ្រីស្ទទ្រង់​ក៏បា​នគង់លើខ្ន​ង​សត្វ​លា​ យាងចូ​លក្រុ​ង​យេ​រូ​សាឡឹម ដោយយើង​ហៅ​ថ្ងៃ​នោះថា​ ​ថ្ងៃ​អាទិ​ត្យ​នៃស្លឹ​ក​​ចាក។

នៅ​ត្រង់​ចំ​នុចនេះ យើង​មា​នមេ​រៀ​នមួ​យ​ សម្រាប់​យក​ម​ក​ពិ​ចា​រណា។ យើង​គ្រប់​គ្នា​សុទ្ធតែ​មា​ន​រប​ស់​ដែ​ល​យើ​ងស្រ​ឡា​ញ់​។ យើង​ប្រហែ​ល​ជា​ធ្លា​ប់​គិ​តថា​ ខ្ញុំនឹ​ងមិ​នឲ្យ​វា​ទៅណា​​ឆ្ងាយ​ពីខ្ញុំ​ឡើ​យ​ ។ រប​ស់ទាំ​ង​នោះ​អា​ចជា​រ​ថ​យន្ត​ថ្មីមួ​យ​គ្រឿង សម្លៀកបំ​ពាក់​មួយ​កំផ្លេ​ ឬ​របស់ទ្រព្យជាច្រើនទៀ​ត ឬ​អាចជា​ពេ​លទំនេរ​ដ៏​​មា​នត​ម្លៃ ដែលយើ​ង​មា​នតែ​ពីរ​បីម៉ោ​ង ​ក្នុង​មួយ​សប្តាហ៍​។ តើ​យើង​នឹ​ងចែ​ក​ឲ្យ​ទៅ​អ្ន​កដ​ទៃ​ប្រើ​ឬទេ​ ​ពេល​ដែ​ល​គេត្រូ​វការវា​​ជាចាំ​បាច់​នោះ​?

ប្រសិនបើ​អ្នក​ដឹ​ង​ថា ​ព្រះវិ​ញ្ញា​ណកំ​ពុង​មា​នព្រះ​ប​​ន្ទូ​​ល​ម​កកា​ន់​អ្ន​ក នោះសូ​ម​ចែក​ចាយរបស់​ទ្រព្យ​រ​ប​ស់អ្ន​ក ដូច​ដែល​​ម្ចាស់លា ដែល​បាន​ថ្វាយ​សត្វ​លា​ ឲ្យព្រះយេស៊ូវប្រើ​អ​ញ្ចឹង​ដែរ។ នោះ​ព្រះនា​ម​ទ្រង់​នឹ​ង​បាន​ដំ​កើង​ឡើ​ង​ ដូច​ដែ​ល​ទ្រ​ង់សមនឹ​ង​ទ​ទួ​លសិ​រី​ល្អ!។–Dave Egner

ក្រុមការងាររបស់ព្រះយេស៊ូវ

កាល​ពីឆ្នាំ​២០​០២ សហព៍ន្ធ​កីឡារ​អូកលែន បាន​បង្កើត​ក្រុ​មកី​ឡា​ករ​បាល់​បេស​ប៊ល ដ៏​ជាញ​ជ័យមួយ តាម​របៀបមិនដែ​លធ្លា​ប់​មាន​ពី​មុ​នមក។ ពួក​គេ​បានបា​ត់ប​ង់​កី​ឡាក​រឆ្នើ​ម​បីរូ​ប​ក្នុ​ងក្រុ​ម តាំង​ពីឆ្នាំ​២០០១​មក ​ហើយ​ក្រុម​កីឡា​ករ​រ​បស់​ពួ​ក​គេ មិនមា​ន​ថវិកាគ្រ​ប់​គ្រាន់​​ដើម្បី​​ទិញ​កី​ឡាក​រ​ល្បីៗ​ថែ​មទៀ​ត​ទេ​។ ដូច​នេះ លោកប៊ី​លី ប៊ីន​(Billy Beane) ដែលជា​អ្នកចា​ត់កា​រ​ទូទៅ​ បាន​ប្រើ​ស្ថិតិដែលគេ​ច្រើន​តែមើ​ល​រំល​ង ដើម្បី​ប្រមូ​ល​ផ្តុំ​កីឡា​ករ​ដែល​មិន​សូវ​ល្បីល្បាញ​ តែ​“មា​ន​សម​ត្ថភា​ព​​គ្រ​ប់​គ្រា​ន់” ឬត្រូ​វ​គេមើ​លស្រាលថា​ គ្មាន​ជំនា​ញ​គ្រប់​គ្រា​ន់ សម្រាប់​ប្រកួ​ត​។ ក្រុម​ដ៏​រញ៉េរញ៉ៃ​នេះ​​ ក៏​បា​ន​ឈ្នះកា​រ​ប្រកួ​ត​ចំនួ​ន​២​០ ជាប​ន្តប​ន្ទាប់ ឈានទៅ​រក​កា​រប្រ​កួតប្រ​ចាំតំ​ប​ន់ និង​ការ​ប្រកួ​ត​ចំនួន១០៣​កន្លែង​ផ្សេង​ទៀ​ត។

រឿងនេះ​ធ្វើឲ្យ​ខ្ញុំនឹក​ចាំ​ អំពី​ការ​ដែល​ព្រះ​យេ​ស៊ូវប្រមូលមនុស្សមក​ ដើម្បីប​ង្កើ​ត​ជា “ពួកសាវ័ក” មួយ​ក្រុម។ ទ្រង់បានរា​ប់ប​ញ្ចូ​​លពួ​កអ្នក​នេ​សា​ទ​ត្រី​ នៅស្រុកកា​លីឡេ ពួកអ្នក​តស៊ូវ​ប្រឆាំ​ងនឹ​ង​ច​ក្រ​ភ​ព​រ៉ូម និង​អ្នក​យកពន្ធដែ​ល​គេស្អប់ខ្ពើ​មម្នា​ក់ ឈ្មោះលេ​វី(ម៉ាថាយ)។ ហើយរឿងនេះ​ក៏បា​ន​រំឭក​​​ខ្ញុំ​ថា​ “ព្រះ​ទ្រង់​បា​ន​រើស​​ពួក​ល្ង​ង់​ល្ងើ​ នៅ​លោកីយ៍នេះ ដើម្បីនឹ​​ងធ្វើ​​ឲ្យ​ពួ​កអ្ន​​ក​ប្រា​ជ្ញមា​នសេចក្តី​ខ្មាស​ ទ្រង់បា​ន​រើ​ស​ពួក​កំ​សោ​យនៅ​លោកីយ៍នេះ​ ដើ​ម្បីនឹ​ង​​ធ្វើឲ្យពួកខ្លាំ​ង​ពូ​កែមា​​នសេ​ចក្តីខ្មាស​(១កូរិនថូស ១:២៧)។ ព្រះ​បាន​ប្រើ​អ្ន​ក​ដែ​ល​មាន​កា​រ​លះ​ប​ង់ទាំ​​​ង​នោះ(លើក​លែង​តែ​យូដាសចេ​ញ) ដើម្បី​ប​ញ្ឆេះច​លនា​មួយ ដែល​នាំ​មក​នូ​វកា​រផ្លា​ស់​ប្រែ​ដ៏អ​ស្ចា​រ្យ ដល់​លោ​កីយ៍ ដែលពុំធ្លា​ប់​មា​ន​ពី​មុន​​មក។

នេះ​ជាមេ​រៀ​នមួ​យ​ សម្រា​ប់យើ​ង​រា​ល់​គ្នា។ ជួន​កាល យើង​រក​មើលតែអ្ន​កដែ​ល​យើង​​ស្គាល់អ្នកដែ​ល​មា​ន​ឥទ្ធិ​ពល និង​ពួ​កអ្ន​ក​មា​ន។ ហើយ​ច្រើ​នតែ​មិ​ន​អើ​ពើ​រ ចំ​ពោះ​​ម​នុ​ស្ស​មាន​ឋា​នៈ​​តូច​តាច ឬ​មាន​កា​យ​ស​ម្បទា​មិ​ន​គ្រប់​ល​​ក្ខណៈ។

ព្រះយេ​ស៊ូ​វដា​ក់​ម​នុស្ស​​ដែល​សង្គ​ម​មិ​ន​សូ​វឲ្យ​ត​ម្លៃ ឲ្យ​ចូល​រួ​ម​ក្រុ​មជា​មួ​យ​ព្រះ​អង្គ​​ ពោ​ល​គឺ​ទ្រង់បា​ន​ប្រព្រឹ​ត្ត​ចំ​ពោះម​នុ​ស្ស​រាល់​គ្នា​ ដោយ​មិន​លំ​អៀ​ង។ ដោយ​សារ​​យើង​មា​នប្ញ​ទ្ធា​នុភាព…

ពួកជំនុំដែលធ្វើការ

ខ្ញុំ និង​ភរិ​យារ​បស់​ខ្ញុំ ឈ្មោះ​ស៊័​រលី(Shirley) ចូល​ចិត្ត​ធ្វើ​ដំណើរ​​តា​មនា​វា ​កាត់​តាម​ដៃន​ស​មុទ្រ ដែល​មាន​ជួ​រភ្នំ​អម​សង​ខាង ​នៅ​ប្រទេស​នរ​វេយ ក្នុងឱ​កាស​ខួបអា​ពាហ៍ពិពាហ៍លើ​កទី​៥​០រ​បស់យើ​ង។ នៅ​​ពេល​យើង​ធ្វើ​ដំ​ណើរ​​ឆ្ពោះទៅ​ទិ​សខា​ង​ជើ​ង យើង​បាន​​ឈ​ប់​សំចត​នៅតា​ម​បណ្តាទី​​ក្រុ​​ង និង​ភូ​មិ​ជាច្រើ​ន​ ហើយ​ជាញឹ​កញា​ប់ យើង​បាន​ទៅ​មើល​​ព្រះ​វិហារ​មួយ​ចំនួន។ នៅ​ក្នុង​​ចំណោ​មព្រះ​វិ​ហារ​ទាំង​នោះ មាន​ព្រះវិ​ហា​រ​មួយ ដែល​គេបា​ន​សង់​នៅ​សតវត្សរ៍​​ទី១២។ ​អ្នក​នាំភ្ញៀ​វទេសចរណ៍​បាន​ប្រា​ប់​យើង ដោយ​មោទន​ភាព​ថា​ “ព្រះ​វិ​ហារ​នេះ នៅតែមា​ន​ដំណើ​​រកា​រ”។ ខ្ញុំ​ក៏បាន​​សួ​រ​ថា​ “តើ​អ្នក​ច​ង់​មា​ន​​ន័យ​ថា​ម៉េច?” នាង​ក៏បា​ន​ប​ក​ស្រាយ​ថា នៅតាម​ប​ណ្តាព្រះ​វិហា​ររ​ប​ស់​រដ្ឋ​ ​​គ្រូគ​ង្វា​ល​ទទួល​ការ​រើស​តាំង​ពី​រ​ដ្ឋ ហើយធ្វើ​កា​រ​គ្រាន់​តែដើ​ម្បី​ប្រា​ក់​ខែទេ តែ​គ្មាន​ន​រណាម​កចូ​ល​រួម​កម្ម​​វិ​ធី​​ថ្វា​​យ​ប​ង្គំរ​បស់​ពួ​កគេ​ឡើ​យ។ ប៉ុន្តែ​​ព្រះ​​វិហា​រ​មួយ​នេះ​​ នៅ​តែ​មាន​​​កម្ម​វិធី​ថ្វា​យ​​បង្គំ ដែល​ដំណើ​រកា​រ​យ៉ាង​ស្មោះ​ត្រង់​ ហើយ​បាន​ប​ម្រើ​ព្រះអ​ម្ចាស់​យ៉ាងសកម្ម អស់រ​យៈ​ពេ​ល​​ជិ​ត​១០០០ឆ្នាំ​​ហើយ!

ភ្លាមនោះ ខ្ញុំក៏បាននឹកឃើញពួកជំនុំ​ទាំង​​ប្រាំពីរ ដែលមានចែងក្នុងព្រះគម្ពីរ វិវរណៈជំពូក​២ និង​ជំពូក​៣ ដែល​ក្នុង​នោះ ​ព្រះ​​យេស៊ូវ​បាន​មានប​ន្ទូល​ទៅ​កាន់​ពួ​ក​គេ​ថា​ “អញ​​ដឹង​ពី​ការ​ដែ​ល​ឯង​រា​ល់​គ្នា​ធ្វើ​” (២:២,៩,១៣,១៩ ៣:១,៨,១៥)។ ជាង​នេះ​ទៅទៀ​ត​ ពួក​ជំ​នុំ​ក្រុង​ថែស្សាឡូនីច​ក៏​បាន​ទ​ទួល​កា​រ​សរសើរ​ពី​សាវ័​កប៉ុ​ល​ ដោយ​សារ “ការ​ដែល​ធ្វើ​ដោ​យ​សេចក្តី​ជំនឿ ​ការ​នឿយ​ហត់​ ​ដោយ​សេចក្តី​ស្រឡាញ់ និង​​សេចក្តី​សង្ឃឹម​យ៉ាង​មាំមួ​ន ដ​ល់​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះអ​ម្ចាស់នៃយើ​ង​រា​ល់​គ្នា”(១ថែស្សាឡូនីច ១:៣)។

ទន្ទឹម​នឹង​នោះ ខ្ញុំ​ក៏​បាន​គិត​ផ​ង​ដែរ ​​អំពី​​​ពួ​ក​ជំ​នុំ​​រ​ប​ស់​ខ្ញុំ នៅ​ឯស្រុ​ក។ អស់​រយៈ​ពេ​ល​ជាង​១៣០​ឆ្នាំម​ក​ហើ​យ ដែល​ពួក​ជំ​នុំមួ​យ​នេះ​នៅ​តែ​ស្មោះត្រង់ ក្នុង​ការ​ចែក​ចា​យ​ព្រះ​ប​ន្ទូល និង​ការ​​មើល​ថែរ​សមា​ជិក​ពួក​ជំ​នុំ…

ទ្រឹស្តីដែលពន្យល់ អំពីអ្វីៗទាំងអស់

ពួក​អ្នក​វិទ្យា​សាស្រ្ត​បាន​ខិត​ខំ​ស្វែង​រក “ទ្រឹស្តី ដែល​អាច​បកស្រា​យ​អំ​ពី​អ្វី​ៗ​ទាំង​អស់”។ លោក​ប្រាយ​អិន គ្រីន(Brian Greene)​ គឺ​ជា​អ្នក​ដែ​លបា​ន​គិ​ត​ថា ខ្លួន​បាន​រក​ឃើញ​ទ្រឹ​ស្តី​នោះហើ​យ។ គាត់​បាននិពន្ធ​​សៀវភៅ ដែល​មាន​ចំណង​ជើង​ថា​ “សកលលោ​ក​ដ៏​ស្រស់​ស្អាត ដែល​មាន​ខ្សែ​តភ្ជាប់​ដ៏​អស្ចារ្យ មានស​ណ្ឋាន​លាក់​កំ​បាំង និង​ការ​ស្វែង​រក​​ទ្រឹស្តី​ដ៏ខ្ព​ង់​ខ្ព​ស់​បំផុត” ។ ក្នុង​សៀវភៅ​នេះ​ លោក​គ្រីន​បាន​សរសេរ“ទ្រឹស្តី​ខ្សែរ​ត​ភ្ជាប់” ជា​ទ្រឹស្តី​ដ៏ស្មុ​គ្រ​ស្មាញ​មួយ ដែល​អះអា​ង​ថា អ្វី​ៗ​គ្រប់​យ៉ា​ង សុទ្ធ​តែ​ផ្សំ​ឡើង​ពី​ការ​រួម​បញ្ចូល​គ្នា​ ​នៃខ្សែ​ដែ​ល​មាន​រំ​ញ័រ ក្នុង​កំរិត​​ដ៏​តូ​ចបំផុត។ គាត់​បាន​​ពិ​ពណ៌នា​ថា​ “ទ្រឹស្តីរ​បស់​គា​ត់ អាច​ពន្យល់​អំពី​លក្ខណៈ​ជា​មូល​ដ្ឋាន​ទាំ​ង​អស់​នៃ​កា​រ​ករ​កើ​តរ​បស់​ពិភព​លោក”។

អស់កា​ល​ជា​ច្រើន​ឆ្នាំ​ម​កហើ​យ បណ្តាអ្ន​ក​ប្រាជ្ញ ដែល​រាប់​ចាប់​ពី​លោក​ញ៉ូតុន(Newton) ដល់លោ​ក​អាញ​ស្តាញ(Einstein) ដល់​លោក​ហក​ឃីង(Hawking) ហើយ​ដល់ ​លោក​គ្រីន(Greene)ផង គឺសុ​ទ្ធ​តែ​បា​នចំ​ណាយ​ពេល​វេលាមួ​យ​ភា​គ​ធំ ក្នុ​ង​ជីវិ​តរ​បស់​​ពួ​កគេ ដើម្បីស្វែ​ក​យល់ អំពី​របៀប​ដែល​សកល​លោក​ទាំង​មូល​ដំណើរ​ការ ហើយ​ទន្ទឹម​នឹង​នោះ ពួ​​ក​គេក៏​បា​នប​ង្កើត​នូវ​ទ្រឹស្តី​គួរ​ឲ្យ​ចាប់​អារម្ម​ណ៍​ជា​​ច្រើន។

តាម​ពិត ដើម្បី​ឲ្យ​ទ្រឹស្តី​ណា​មួយ អាច​ពន្យល់​ឲ្យបា​ន​គ្រប់​គ្រាន់ អំពី​អ្វី​ៗ​គ្រប់​យ៉ាង ក្នុង​សកល​លោក​នេះ ទ្រឹស្តី​នោះ​ចាំបា​ច់​ត្រូ​វ​ចាប់​ផ្តើ​ម និង​បញ្ច​ប់​ទៅ​វិ​ញ​ ដោយ​ផ្អែក​ទៅ​លើ​​ព្រះ។ “ដ្បិត​​គ្រ​ប់​​ទាំង​​របស់​​ដែល​​មើល​​ឃើញ និង​មើល​មិន​ឃើញ”(កូល៉ុស ១:១៦) មានដើ​ម​កំណើត​ក្នុង​ព្រះ ហើយសម្រាប់ថ្វា​យ​សិរីល្អ​ដល់​ទ្រង់”​(ទំនុក​ដំ​កើង ៧២:១៩)។ បទ​គម្ពីរ​ពីរបី​ខ​ដំបូង​នៃ​ព្រះគ​ម្ពីរ​ដំ​ណឹង​ល្អយ៉ូ​ហាន បាន​ប្រាប់​យើង​ថា ​ព្រះអម្ចាស់​នៃ​យើង​​ទ្រ​ង់​​បាន​​ប​ង្កើ​ត​ផ្ទៃមេ​ឃ​និងផែនដី ហើយ​គ្មាន​អ្វី​កើត​មក ដោយ​ព្រះ​ហស្ត​ទ្រង់​មិន​បាន​បង្កើត​ឡើយ។

ហេតុ​នេះ​ហើយ នៅពេ​លដែ​ល​យើង​ពិចារណា​អំពី​លោកិយ…

ការបន្សល់ទុកដាន

ជ​ន​ជាតិ​ដើម​នៃស​ហ​រដ្ឋ​អាមេរិក ដែល​មាន​ទីលំ​នៅ ក្នុង​រដ្ឋ​មី​ឈីហ្គិន​(Michigan) ជា​វិស្វក​រ ដែលបាន​ចា​ប់​ ផ្តើម​សាង​សង់​មហា​វិថី​មុនដំ​បូង​គេ​ ក្នុង​រដ្ឋ​នោះ។ ក្នុង​ករណីលើ​កលែ​ង​មួយ​ចំនួន ពួក​គេ​បាន​ចាប់​ផ្តើមសង់​មហា​វិថី​សំខាន់​ៗ ក្នុង​រដ្ឋ​មីឈីហ្គិ​ន កាត់​តាម​វាល​រហោ​ស្ថាន មុន​​ពេល​​ពួ​ក​​ជន​​ជា​តិ​ស្បែក​ស​​ម​ក​ដល់ នៅ​​ពេល​​រា​ប់​​រយ​​ឆ្នាំ​ក្រោយ​​ម​ក​​ទៀត។ ពី​ដំបូង មហា​វិថីទាំង​នោះ គ្រាន់​តែ​ជា​ដាន​ផ្លូវ ដែល​មាន​ទទឹងចាប់ពី ៣០.៥សង់ទីម៉ែ​ត្រ ទៅ​កន្លះ​ម៉ែត្រ​ប៉ុណ្ណោះ ហើយ​ដើម្បី​សុវត្ថិ​ភាព ជន​ជាតិ​ដើម​បា​នដើ​រ​តាម​ដាន​ជើង​រប​ស់​អ្នក​ដែល​បាន​​ដើរ​មុន។ បន្ទាប់​មក គេ​ក៏​បាន​ជិះ​សេះ ដោយ​មាន​ផ្ទុះ​ឥវ៉ាន់​ពី​លើ​ខ្នង​សេះ តាមដា​ន​ផ្លូវ​ទាំ​ង​នេះ ជាហេ​តុធ្វើ​ឲ្យ​ផ្លូ​វ​កាន់តែ​រី​ក​ធំ។ ក្រោយ​មក​ទៀត​រទេះ​សេះ​ក៏ធ្វើ​​ដំណើរ​កាត់​តាម​នោះ​ដែរ បណ្តាល​ឲ្យ​ដាន​ផ្លូវ​ទាំង​នេះ​ក្លាយ​ជា​ផ្លូវ​លំ ហើយ​ទី​បំផុត ក៏​ក្លាយ​ជា​មហា​វិថី។

ស្រ​ដៀង​គ្នានេះ​ដែ​រ ស្តេច​សាឡូម៉ូន​ក៏​ដើរ​តាម​ដានរបស់​ព្រះ​បិតា​ទ្រង់ ហើយ​ក៏​បាន​បន្សល់​ទុក​ដាន ឲ្យ​​បុត្រា និង​ចៅ​ប្រុស​របស់​ទ្រង់​ទាំង​ប៉ុន្មាន​ដើរ​តា​មផ​ង​ដែរ។ ទ្រង់​បាន​បន្សល់​ទុក​ដាន ​ដោយ​លើក​ទឹក​ចិត្ត​បុត្រារ​បស់​ទ្រង់​ទាំង​ប៉ុន្មាន ឲ្យ​អនុវត្ត​តាម​ពាក្យ​ប្រៀន​ប្រដៅរ​បស់​ទ្រ​ង់ គឺ​ដូច​ដែល​ទ្រង់​ស្តាប់​តាម​សេចក្តី​បង្រៀន​ដ៏​ត្រឹម​ត្រូវ​របស់​បិតា​​ទ្រង់​ដែរ(សុភាសិត ៤:៤-៥)។ ដូច​នេះ បុរស​ជា​ឪពុក​ម្នាក់នេះ​ បាន​ផ្តល់​ឲ្យ​កូន​គាត់ នូវ​ការ​ប្រៀន​ប្រដៅ​ខាង​វិញ្ញាណ ​ដែល​អាច​យក​មក​អនុវ​ត្តបា​ន គឺ​មាន​ន័យ​ថា គាត់​កំ​ពុងផ្ទេ​រ​ចំណេះ​ដឹង ​ដែល​គាត់​បាន​រៀន​សូត្រ​ពី​ជីតា​របស់​ពួក​គេ ដែល​មាន​ព្រះ​នាម​ថា ដា​វីឌ​ ដែល​ព្រះបា​ន​ហៅទ្រ​ង់​ថា “អ្នក​ដែល​ធ្វើ​តាម​ព្រះ​ហប្ញ​ទ័យ​ព្រះ” (១សំាយូអែល ១៣:១៤ កិច្ចការ ១៣:២២)។ ជាញឹកញាប់ គ្រីស្ទ​បរិស័ទ​ជំនាន់​ក្រោយ អាច​ទទួល​ការ​បង្រៀន​ដ៏​ល្អបំ​ផុត​ពី​គ្រួសា​ររ​ប​ស់ខ្លួ​ន។

កូន​ខាង​សាច់ឈា​ម…

ដោះទំពក់ច្រវ៉ាក់ចេញ

ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​បញ្ជាក់​យ៉ាង​ច្បាស់​ ដល់​ពួក​សិស្ស​ទ្រង់​ថា ទ្រង់ “ជា​ផ្លូវ ជា​សេចក្តី​ពិត និង​ជា​ជីវិត”(យ៉ូហាន ១៤:៦)។ ទ្រង់​ជា​ផ្លូវ​តែ​មួយ​គត់ ទៅ​កាន់​ព្រះ​វរបិតា ហើយ​ជំនឿ និង​ការ​ប្តេជ្ញា​ចិត្ត​ដែល​យើង​មាន​ចំពោះ​ទ្រង់ នឹង​នាំ​ឲ្យ​យើង​មាន​សេចក្តី​ស្រឡាញ់ និង​ការ​ស្តាប់​បង្គាប់ ហើយ​នាំ​ឲ្យ​យើង​បាន​ទៅ​ដល់​ផ្ទះ​ដ៏​អស់កល្ប​ជា​និច្ច​នៅ​នគរ​ស្ថាន​សួគ៌។

គ្រីស្ទីណា​(Christina) ដែល​ជា​សិស្ស​សាលា​ព្រះ​គម្ពី​រ​នៅ​ក្រុង​មីង(Minsk) ប្រទេស​បេឡារូស​(Belarus) ​បាន​សរសេរ​នៅ​ក្នុង​ទីបន្ទាល់​របស់​ខ្លួន​ថា “ព្រះ​យេស៊ូវ​បាន​សុគត​សម្រាប់​មនុស្ស​គ្រប់​គ្នា សូម្បី​តែ​អ្នក​មាន​បាប​ធ្ងន់​បំផុត ក៏​ទ្រង់​បាន​សុគត​ជួស​​​ដែរ។ ព្រះអម្ចាស់​ទ្រង់​នឹង​ទទួលឧ​ក្រឹដ្ឋ​ជន​អាក្រក់​បំផុត ដែ​ល​ចូ​ល​មក​រក​ទ្រង់​ដោយ​ជំនឿ។

ព្រះ​យេស៊ូវ​បាន​គោះ​ទ្វារ​ចិត្ត​ខ្ញុំ​អស់​រយៈ​ពេល​យ៉ាង​យូរ។ ខ្ញុំ​ក៏​បាន​បង្ហើប​ទ្វារ​ចិត្ត​របស់​ខ្ញុំ ហើយ​​ក៏​បាន​ក្លាយ​ជា​អ្នក​ជឿ​ព្រះ។ ប៉ុន្តែ ខ្ញុំ​មិន​បាន​ដោះ​ទំពក់​ច្រវ៉ាក់​ចេញ​ពី​ទ្វារ​ទេ ព្រោះ​ខ្ញុំ​មិន​ទាន់​ថ្វាយ​ជីវិត​ដាច់​ដល់​ទ្រង់​”។

គ្រីស្ទីណា​ក៏​បាន​ដឹង​ថា ខ្លួន​មិន​ត្រូវ​ធ្វើ​ដូច​នេះ​ឡើយ ហើយ​គាត់​ដឹង​ថា ព្រះ​កំពុង​បង្គាប់​គាត់​ឲ្យ​​​ប្រែ​ចិត្ត​។ “ខ្ញុំ​ក៏​បាន​លត់​ជង្គង់​នៅ​ចំពោះ​ទ្រង់ ហើយ​បើក​ទ្វារ​ចិត្ត​ឲ្យ​បាន​ធំ​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន”។ នាង​ក៏​បាន​ដោះ​ច្រវ៉ាក់​ចេញ​ពី​ទ្វារ។

អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​ដែល​មាន​ការ​ប្តេជ្ញា​ចិត្ត នឹង​ធ្វើ​កា​រ​អ្វី​ដែល​ទ្រង់​បង្គាប់​ឲ្យ​ធ្វើ ដោយ​មិន​ដាក់​ច្រវ៉ាក់​ជាប់​ទ្វារ​ចិត្ត ឬ​មាន​ទ្វារ​ខាង​ក្រោយ​ឡើយ។ យើង​មិន​ត្រូវ​រក្សា​ទុក​ផ្នែក​ណា​មួយ​នៃ​ជីវិត​រប​ស់​យើង សម្រាប់​ខ្លួន​ឯង​ឡើយ។ យើង​ក៏​មិន​ត្រូវ​លាក់​ទុក​អំពើ​បាប​ណា​មួយ​ដែរ។
បើ​សិន​ជា​អ្នក​មិន​ព្រម​ថ្វាយ​ជីវិត​ដាច់​ដល់​ព្រះ ដូច​គ្រីស្ទី​ណា​ទេ ពេល​នេះ​ជា​ពេល​ដែល​អ្នក​ត្រូវ​ដោះ​ទំពក់​ច្រវ៉ាក់​នោះ ចេញ​ពី​ទ្វា​រ​ចិ​ត្ត​របស់​អ្នក​។ ចូរ​លះ​ចោល​ផ្នែក​ទាំង​ឡាយ​ណា​របស់​ជីវិ​ត​អ្នក ដែល​អ្នក​បាន​រក្សា​ទុក​សម្រាប់​ខ្លួន​ឯង។ ចូរ​បើក​ទ្វារ​ជីវិ​ត​រប​ស់អ្នក ហើយ​ចូរ​ពិសោធ​នឹង​ក្តី​អំណរ ដែល​បាន​ពី​ការ​ស្តាប់​បង្គាប់ និង​ការ​បង្កើត​សិស្ស។-Dave Egner

ដំណើរឆ្ពោះទៅបុណ្យណូអែល

តើ​មាន​ចំងាយ​ផ្លូវ​ប៉ុន្មាន ពី​ណាសារ៉ែត​ទៅ​ភូមិ​បេថ្លេ​ហឹម? បើ​សិន​អ្នក​នៅ​ភិន្ន ស៊ីលវ៉ែនញៀ និង​អាមេរិច រវាង​តំបន់​ទាំង​ពី​រ​នេះ​ វាមា​ន​ចំងាយ​ផ្លូវ​ប្រ​ហែ​លជា 9​ម៉ៃយ ​ហើយ​ចំណាយ​ពេល​១​០​នាទី​បើ​ជិះ​រ​ថយន្ត។ យ៉ាង​ណា​ម៉ិ​ញ បើ​អ្នក​នៅ​ណាសារ៉ែត​ស្រុក​កាលីឡេ ហើយកំ​ពុង​ធ្វើដំ​ណើរ​តាម​ផ្លូ​វ​ទៅ​ភូមិ​បេថ្លេហឹម ជា​មួយ​ប្រពន្ឋ​ពោះធំ​ដូ​ចជា​​ករណី​លោក​យ៉ូសែប នោះប្រ​ហែ​ល​ជាមា​ន​ចំងាយ 8​0​ម៉ៃយ ។ ចំងាយ​ផ្លូវ​នេះ​ប្រហែល​ជា​លោកយ៉ូ​សែប​ និង​នាង​ម៉ារា បាន​ចំណាយ​ពេល​អស់​មួយ​សប្តាហ៍ ហើយ​ពេល​មក​ដល់​អ្នក​ទាំងពី​រមិ​ន​អាច រក​បាន​សណ្ឋា​គាស្នា​ក់នៅ​ទៀ​ត។ ចុង​បញ្ចប់ ​លោកយ៉ូ​សែប អាច​រក​បា​នតែ​ក្រោ​លស​ត្វ​សំរា​ប់​ស្នាក់​នៅ​តែ​ប៉ុណ្ណោះ ហើយ​ក៏​ជាទី​កន្លែ​ងដែ​ល​នាង​ម៉ារី បាន​ប្រសូត “បុត្រា​ដំ​បូ​ងគេ​រ​បស់​នាង​ដែរ”(លូកា 2:7)។

សូម្បី​យ៉ាង​នោះ​ក្តី ចំងាយ​ផ្លូ​វ​ធ្វើ​ដំណើរ​របស់​ព្រះ​ឱរស់​យេស៊ូវ គឺ​មាន​ចំងាយ​ឆ្ងាយ​ជាង​8​0​ម៉ៃយ​ទៅ​ទៀ​ត​។ ទ្រង់​បាន​លៈចោ​លស្ថា​ន​សួគ៍ ជា​កន្លែង​ដែល​ទ្រង់​គង់​ខាង​ស្តាំ​ព្រះ​វបីតា មក​ឯលោកីយ៍​នេះ ទាំង​ប្រសូត​មក​ជា​មនុស្ស​យើ​ងទៀត​ផង​។ ព្រះ​ទ្រង់​ត្រូវ​​​បា​នគេ​បោះ​ភ្ផាប់​នៅលើ​​ឈើ​ឆ្កាង​រហូត​ដល់​សុគត ហើយ​ត្រូវ​បាន​គេ​បញ្ចុះនៅ​ក្នុង​ផ្នូរ។ ​តែ​ដំណើរ​របស់​ទ្រង់​មិន​ទាន់​បញ្ចប់​ទេ ​ទ្រង់​បាន​ច្បាំង​ឈ្នះសេ​ចក្តី​ស្លាប់ ហើយ​មាន​ព្រះជ​ន្ម​រស់​ឡើង​វិញ ក៏​គង់​នៅ​កណ្តា​លចំណោម​មនុស្ស​យើង​ម្តង​ទៀត ហើយ​ទ្រង់​បានយា​ងឡើ​ងទៅ​ស្ថា​នសួ​គ៍​វិញ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្តី ​ដំណើរ​របស់​ទ្រង់​នៅ​តែ​មិន​ទាន់​ច​ប់​ទៀត នៅ​ថ្ងៃ​ណាមួយ​ទ្រង់​នឹង​យាង​មក​លោកីយ៍​ម្តង​ទៀត​ក្នុង​សណ្ឋាន​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ហើយ​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ។

ដូច្នេះ​ខណៈ​ពេល​យើង​ធ្វើ​ដំណើរ​ សំរាប់​បុណ្យ​ណូអែ​លនៅ​ក្នុង​ខែនេះ​ នោះ​ចូ​រ​សញ្ចឹង​គិត​ពី​ដំណើរ​ព្រះ​យេស៊ូវ ដែល​បាន​រៀប​ចំ​សំរាប់​យើង​គ្រប់​រូប។ ទ្រង់​បាន​លៈចោ​ល​ស្ថាន​សួគ៍​មក​យក​និស្ស័យ​ជា​មនុស្សនៅ​ផែ​ន​ដី​ដើម្បី​សុគត​សំរាប់​យើង និង​បើក​ផ្លូ​វសង្គ្រោះតា​ម​រយះ​ការ​សុគ​ត​រ​ប​ស់​ទ្រង់​នៅ​លើ​ឈើ​ឆ្កាង និង​ការមា​ន​ព្រះ​ជន្ម​រស់​ឡើ​ងវិញ ដែល​ប្រកប​ទៅ​ដោយ​សិរីរុង​រឿង​។ សូម​សរសើរ​ព្រះ​នាម​ទ្រង់ សំរា​ប់​ថ្ងៃ​បុណ្យ​មុន​ដំបូង​គេ​បង្អស់! —Dave Egner

ចូរចេះទប់មាត់

ខ្ញុំ កំពុង​ដើរ​កាត់​តាម​ស្ថានីយ៍​រថ​ភ្លើង​ក្នុង​ក្រុង​មីង ប្រទេស​បេឡារូស​ជា​មួយ​មិត្ត​សំឡាញ់​ខ្ញុំ​ ឈ្មោះ​យូលីយ៉ា និង​​កូ​​ន​ស្រីនា​ងឈ្មោះ​អាណា​ស្តាស៊ី។ ភ្លាម​នោះ​ស្រាប់ ​តែខ្ញុំ​អោន​មុខ​ចុះ​ដល់​ដី។ ខ្ញុំ​មិន​ចាំ​អី​ទាំង​អស់ ខ្ញុំ​គ្រាន់​តែ​ចាំ​ថា មាត់​ខ្ញុំ​មានប្រ​ឡាក់​ខ្សាច់ គ្រួស និង​ដី។ ខ្ញុំ​ខំ​ខ្វេះវា​ចេ​ញ​ពី​មាត់​ខ្ញុំ​តែមិន​ស្រួល​នោះ​ទេ។ ​​

ខ្ញុំ​អាម៉ាស​ណាស់​ពេល​មាន​ដីចូលមា​ត់​បែប​នេះ។ តែ​បទ​គម្ពី​រប​ង្រៀ​ន​យើង​ថា ជា​កា​រប្រសើ​រ​យើង​គួរ​ប្រយ័ត្នពា​ក្យ​ចេញ​ពីមា​ត់យើ​ង​វិញ។ គម្ពីរ​សុភាសិត​ជំពូក​១៥​ ចែង​ថា៖ «មាត់​របស់​មនុ​ស្ស​ល្ងីល្ងើ​បង្ហូ​រចេ​ញ​ជា​សេចក្តី ​ចំ​កួត​វិញ» (ខ២)។ ពាក្យ​បង្ហូរ​ចេញ មាន​ន័យ​ថា ផ្ទុះ​ជា​កំហឹង ការ​ចោទ​ប្រកាន់ និង​ពាក្យ​មើល​ងាយ​ទាំង​ឡាយ​ណា ​ដែល​បណ្តាល​អោយ​ឈឺចាប់​មួយ​ជីវិត។ សាវ័ក​ប៉ូល​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «មិន​ត្រូវ​ឲ្យ​មាន​ពាក្យ​អាក្រក់​ណាមួ​យ ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ឡើយ»(អេភេសូរ ៤:២៩)។ លោកប៉ុល​មាន​ប្រសាសន៍​ទៀត​ថា៖ «ចូរដោះ​សេច​ក្តី​ចំកួត​ចេញ ហើយ​នោះត្រូ​វនិ​យាយសេ​ចក្តី​ពិត» (ខ.២៥)។ បន្ទាប់​មកលោកលើ​ក​ទឹក​ចិត្ត​យើង​ថា៖ «ចូរ​ខំ​ដក​គ្រប់​ទាំង​សេចក្តី​ជូរ​ល្វីង ក្តៅ​ក្រហាយ កំហឹង ឡូឡា ជេរ​ប្រមាថ និងគ្រប់ទាំងសេចក្តី​អាក្រក់​ចេញ​ពី​ពួក​អ្នក​រាល់​គ្នា​ទៅ»​ (ខ.៣១)។ ពាក្យ​សម្តី​ចេញ​ពីមា​ត់អ្ន​ក​រាល់​គ្នា គួរ​តែ​ជា​ពាក្យ​សច្ចៈ និង​ស្អាង​គ្នា​ទៅ​វិញ​ទៅ​មក។

យើង​ត្រូវ​ប្រយ័ត្ន​ពាក្យ​សម្តីចេ​​ញពីមាត់ ត្រូវ​និយាយ​ពាក្យត្រឹម​ត្រូវ​វិញ។ ដើម្បី​លើក​ព្រះ​កិត្តិយស​ថ្វាយ​ព្រះ​អម្ចាស់ ចូរ​រក្សា​ពាក្យ​ចេញ​ពីមា​ត់​ឲ្យបា​ន​ត្រឹម​ត្រូវ។-Dave Egner

ចូរធ្វើជាអ្នកកាន់គ្រឿង​សាស្រ្តាវុធ

សាសន៍​អ៊ីស្រាអែល និង​សាសន៍​ភីលីស្ទីន បាន​មាន​សង្រ្គាម​នឹង​គ្នា ។​ នៅ​ពេល​ស្តេច​សូល​សម្រាក នៅ​ក្រោម​ដើម​ទទឹម ជា​មួយ​នឹង​ពួក​ទ័ព​ទ្រង់ យ៉ូណាថាន និង​អ្នក​កាន់​គ្រឿង​សាស្រ្តា​វុធ​របស់​លោក ក៏​បាន​ចាក​ចេញ​ពី​បន្ទាយ​ទ័ព​ស្ងាត់​ៗ ទៅ​មើល​បន្ទាយ​របស់​ខ្មាំង ដើម្បី​ឲ្យ​បាន​ឃើញ​ព្រះអម្ចាស់​ ច្បាំង​ជំនួស​ពួក​ខ្លួន ដោយ​លោក​​ជឿ​​ថា “​គ្មាន​​អ្វី​ឃាត់ឃាំង​ដល់​ព្រះ​យេហូវ៉ា​ដែល​ទ្រង់​នឹង​ជួយ​សង្គ្រោះ ដោយសារ​មនុស្ស​ច្រើន ឬ​តិច​នោះ​ទេ”(១សាំយ៉ូអែល ១៤:៦)។

យ៉ូណាថាន និង​អ្នក​ជំនួយ​របស់​លោក ហៀប​នឹង​ឆ្លង​កាត់​ផ្លូវ ដែល​នៅ​ចន្លោះ​ជ្រល​ង​ភ្នំ​ខ្ពស់​ៗ​ពីរ ។ ពួក​ខ្មាំង​សត្រូវ​ដែល​ប្រដាប់​ដោយ​អាវុធ កំពុង​ប្រចាំ​ការ​នៅ​លើ​កំពូល​នៃ​ជ្រលង​ភ្នំ​ទាំង​សង​ខាង ។​ ពួក​គេ​មាន​គ្នា​តែ​ពីរ​នាក់​ប៉ុណ្ណោះ ក្នុង​ការ​ប្រឈម​មុខ​នឹង​ពួក​ទ័ព​សត្រូ​វ​ជា​ច្រើន​ដ៏​ ម្ល៉េះ ។​ នៅ​ពេល​យ៉ូណាថាន​ប្រាប់ថា លោក​នឹង​​ឡើង​រក​ពួក​សត្រូវ នៅ​លើ​ជ្រល​ង​ភ្នំ អ្នក​កាន់​គ្រឿង​សាស្ត្រា​វុធ​របស់​លោក​ មិន​ភ្ញាក់​ផ្អើល​ឡើយ ។​ គាត់​បាន​សួរ​លោក​ថា “តើ​នេះ​ជា​បំណង​ចិត្ត​របស់​លោក​ឬ? សូម​សម្រេច​តាម​បំណង​ចិត្ត​លោក​ចុះ”(ខ.៧)។ ដូចនេះ​ អ្នក​ទាំង​ពីរ​ក៏​ឡើង​ជ្រលង​ភ្នំ​នោះ ហើយ​ព្រះ​អម្ចាស់​ទ្រ​ង់​ក៏​បាន​ជួយ​ឲ្យ​ពួក​គេមាន​ជ័យ​ជម្នះ​លើ​ពួក​ខ្មាំង​សត្រូវ(ខ.៨-១៤)។ យើង​ត្រូវ​តែ​កោត​សរសើរ អ្នក​កាន់​គ្រឿង​សាស្ត្រា​វុធ​វ័យ​ក្មេង​ម្នាក់​នេះ ។​ គាត់​បាន​កាន់​​គ្រឿង​សាស្ត្រា​វុធ​ឡើង​ជ្រលង​ភ្នំ ហើយ​បាន​នៅ​ជាប់​ជាមួយ​យ៉ូណាថាន ដោយ​ដើរ​តាម​ជាប់​ពី​​ក្រោយ ហើយ​សម្លាប់​ពួក​ទ័ព​ដែល​យ៉ូណា​ថាន បាន​វាយ​ឲ្យ​របួស ។​

ពួកជំនុំ​ត្រូវ​ការ​អ្នក​ដឹកនាំ​ដែល​រឹង​មាំ ដើម្បី​ឲ្យ​យើង​អាច​ប្រឈម​មុខ​នឹង​ខ្មាំង​សត្រូវ​ខាង​វិញ្ញាណ​របស់​យើង ប៉ុន្តែ យើង​មិន​ត្រូវ​ឲ្យ​អ្នកដឹកនាំ​ទាំង​នោះ ប្រឈម​មុខ​នឹង​ពួក​ខ្មាំង​សត្រូវ​​តែ​ឯក​​ឯង​ឡើយ ។​ ពួក​គេ​ត្រូវ​ការ​ជំនួយ និង​ការ​គាំទ្រ​ពី​​មនុស្ស​​គ្រប់​​គ្នា នៅ​​ក្នុង​ពួក​ជំនុំ…

សត្វស្លាប ផ្កាឈូក និងខ្ញុំ

ក្នុង​​រឿង​​ភាគ​​មួយ ដែល​​គេ​​បាន​​ចាក់​​ផ្សាយ​​ក្នុង​​កម្ម​វិធី​​ទូរ-ទស្សន៍ កាល​​ពី​​​​​ច្រើន​​​ឆ្នាំ​​​​កន្ល​​ង​​​មក មាន​​ប៉ូលីស​​​ជើង​​ចាស់​​ម្នាក់ តែង​​តែ​និយាយ​ទៅ​​កាន់​ពួក​មន្ត្រី​ប៉ូលីស​វ័យ​ក្មេង នៅ​ពេល​ពួក​គេ​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ដង​វិថី ដើម្បី​ទៅ​បំពេញ​កិច្ចការ​ប្រចាំ​ថ្ងៃ​ថា “ពេល​ទៅ​ដ​ល់​កន្លែង​​នោះ ចូរ​ប្រយ័ត្ន!” នោះ​ជា​ការ​ឲ្យ​​យោបល់ដ៏​ល្អ ហើយ​ក៏​ជា​ពាក្យ​នៃ​សេចក្តី​អាណិត​ផង​ដែរ ព្រោះ​គាត់​បាន​ដឹង ថា​តើ​អាច​មាន​ការ​អ្វី​ខ្លះ​​កើត​ឡើង ចំពោះ​ពួក​គេ ក្នុង​ពេល​កំពុង​បំពេញ​តួនាទី​នោះ ។​

ព្រះ​យេស៊ូវ​ទ្រង់​ក៏​បាន​មាន​បន្ទូល​ដាស់​តឿន​ស្រដៀង​គ្នា ដល់​អ្នក​ដើរ​តាម​ទ្រង់​ផង​ដែរ ប៉ុន្តែ ទ្រង់​បាន​ប្រើ​ពាក្យ​ដែល​ខ្លាំង​ជាង ។​ ព្រះ​គម្ពីរ​លូកា ជំពួក ១១ បាន​បញ្ចប់ ដោយ​ពាក្យ​ដាស់​តឿន​ថា “​ពួក​អាចារ្យ និង​ពួក​ផារេស៊ី គេ​ចាប់​តាំង​ជំរុញ​ទ្រង់​ជា​ខ្លាំង​ពន់ពេក ឲ្យ​មាន​ព្រះបន្ទូល​ពី​សេចក្តី​ជា​ច្រើន​ទៅ​ទៀត”​(ខ.៥៣)។ នៅ​ក្នុង​បទ​​គម្ពីរ​ជា​ប​ន្ទាប់​ទៀត លោក​លូកា​បាន​ចែង​ថា ព្រះ​យេស៊ូវ​បាន​ដាស់​តឿនពួកសិស្សរបស់​ទ្រង់​ដោយ​ព្រះទ័យ​អាណិត​ដើ​ម្បី​ឲ្យពួកគេ​មាន​ការ​“ប្រុង​ប្រយ័ត្ន” (១២:១) ប៉ុន្តែ មិន​​មែន​​ឲ្យ​ពួក​គេ​មាន​ការ​ព្រួយ​បារម្ភ ឬ​​ភ័យ​ខ្លាច​ឡើយ(ខ.៤-៧,២២)។

ក្នុង​បទ​គម្ពីរ​នោះ ព្រះ​យេស៊ូវ​ទ្រង់​បាន​សន្យា​ថា ទ្រង់​នឹង​មើល​ថែ ការពារ និង​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​ពួក​គេ ​នៅ​ពេល​ពួក​គេ​ចូល​ទៅ​ក្នុង​លោកិយ ។​ ទ្រង់​បាន​ផ្តល់​ការ​ធានា​ដល់​ពួក​គេ​ថា ដោយ​សា​រទ្រង់​មាន​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​ការ​ដ៏​សាមញ្ញ​ៗ ដូច​ជា សត្វ​ស្លាប និង​ផ្កា​ឈូក​ជា​ដើម នោះ​ពួក​គេ​ក៏​អាច​ជឿ​ជាក់​ថា ទ្រង់​​នឹង​មើល​ថែរ “ហ្វូង​ចៀម​ដ៏​តូច​របស់​ទ្រង់” ដែល​មាន​ទៅ​ដោយ​អ្នក​ជឿ​​នោះ​ផង​ដែរ​(ខ.២៣-៣២)។

យើង​មិន​អាច​ដឹង​អំ​ពី​ពេល​អនាគត​​​បាន​ទេ ។​ ប៉ុន្តែ យើង​អាច​ដឹង​ថា : ទោះ​បី​ជា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ ក៏​អ្ន​ក​គង្វាល​ដ៏​អស្ចារ្យ​នៃ​យើង…